Monday, April 19, 2021
Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

ចិនបដិសេធមិនដក នាវាចេញដែនទឹកហ្វីលីពីនទោះមានការគំរាមក៏ដោយ

នៅទីបំផុតចិន បង្ហាញភាពរឹងរ៉ុសដោយប្រាប់ទៅហ្វីលីពីនថា គ្មានពេលណាដែលចិនទទួលស្គាល់ តំបន់កោះស្ព្រាតលី មួយផ្នែកជារបស់ហ្វីលីពីនផ្ដាច់មុខនោះទេ។ ឯកអគ្គរដ្ឋទូតចិន Huang Xilian បានប្រាប់មន្ត្រីក្រសួងការបរទេសហ្វិលីពីន ថា ចិនមានដែនអធិបតេយ្យដល់ទៅជាង៩០%នៃផ្ទៃ សមុទ្រចិនខាងត្បូងទាំងមូល។ រដ្ឋមន្រ្ដីនៃក្រសួងការបរទេសហ្វីលីពីនកាលពីថ្ងៃពុធទី១៤ ខែមេសាបានបញ្ជាឱ្យមានការតវ៉ា ការទូត មួយលើកទៀតក្នុងចំណោមការតវ៉ាចំនួន៣លើក ក្នុងពេលជាងមួយខែ...

ប្រជាជនភូមាសម្រេចមិនធ្វើពិធីចូលឆ្នាំដោយយកឱកាសនេះប្រឆាំងពួកយោធា

Thingyan គឺជាពិធីបុណ្យចូលឆ្នាំថ្មីភូមា ដែលត្រូវប្រារព្ធថ្ងៃទី១៣មេសា ដល់ថ្ងៃទី១៥មេសា។ ជាទូទៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះគឺ ប្រជាពលរដ្ឋភូមានាំគ្នាទៅវត្តអារាម លេងល្បែងប្រជាប្រិយ  ច្រៀងរាំកម្សាន្ដដូចបណ្ដាប្រទេសប្រតិបត្តិសាសនាព្រះពុទ្ធដែលប្រារព្ធពិធីចូលឆ្នាំថ្មីស្រដៀងគ្នានេះដែរ។ ប៉ុន្ដែដោយសារតែប្រទេសភូមាធ្លាក់ក្នុងអំពើរដ្ឋប្រហាររបស់ក្រុមយោធា កម្មវិធីចូលឆ្នាំថ្មីនៃពុទ្ធសករាជ២៥៦៤ក្នុងប្រទេសភូមាត្រូវបានរំសាយចោល។ ក្រុមបាតុកររាប់លាននាក់ទូទាំងប្រទេសបានផ្ដោតជាសំខាន់ថាការផ្ដួលរលំឱ្យបានរបបយោធានៅក្នុងផ្ទៃប្រទេសរបស់ពួកគេនឹងនាំមកនូវវិបុលភាពយូរអង្វែងរបបប្រជាធិបតេយ្យ។ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រដែលមានមានភ្នាក់ងារនៅក្នុងប្រទេសភូមាបានរាយការណ៍ថា...

ហ្វីលីពីនកោះហៅទូតចិនដោយប្រាប់អោយដកនាវាល្បាតចេញពីទឹកហ្វីលីពីន

ប្រទេសហ្វីលីពីន បានសម្រេចកោះហៅឯកអង្គរទូតចិនដោយប្រាប់ឲ្យចិនដកនាវាល្បាតចេញពីដែនទឹក ហ្វីលីពីន ហើយថាក្រុង ម៉ានីលនឹងថ្កោលទោសជាខ្លាំង។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសហ្វីលីពីន បានប្រកាសថា កាលពីថ្ងៃចន្ទទី១១ មេសាឯកអគ្គរដ្ឋទូតចិន ប្រចាំនៅ ប្រទេសហ្វីលីពីនគឺលោក Huang Xilian ត្រូវបានកោះហៅឲ្យមកកាន់ក្រសួងការបរទេស  ហើយប្រាប់ថាចិនត្រូវដកនាវារបស់ចិនទាំងអស់ចេញពីដែនទឹករបស់ខ្លួននៅប្រជុំកោះ Whitsun នៃសមុទ្រចិនខាងត្បូង។
video

មន្ត្រីសុខាភិបាលម្នាក់នៃប្រទេសចិនទទួលស្គាល់ថាវ៉ាក់សាំងចិនមិនមានប្រសិទ្ធភាពខ្លាំងនោះទេ

មន្ត្រីជាន់ខ្ពស់ម្នាក់ផ្នែកត្រួតពិនិត្យជំងឺនៃប្រទេសចិន បានឲ្យដឹងដោយកម្រថា វ៉ាក់ចិនដែលកំពុង ចាក់លើប្រជាជនចិននិងប្រទេសមួយចំនួនមានប្រសិទ្ធភាពទាប ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវិដ ដែលចាំបាច់ត្រូវបង្កើនប្រសិទ្ធថែមទៀត។ ពីទីក្រុងប៉េកាំង ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសានេះថា លោកGao Fu  ដែលជានាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ សប្ដាហ៍មកនេះថា ដោយសារតែប្រសិទ្ធភាពនៃវ៉ាក់សាំងចិនការពារជំងឺកូវិដ១៩ នៅមានប្រសិទ្ធភាពទាប...

ប្រេសិតអគ្គលេខាធិការអង្គការសហប្រជាជាតិចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសថៃដើម្បីរកមធ្យោបាយ ចូលប្រទេសភូមា

ប្រេសិត ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Christine Schraner Burgener ត្រូវបានរាយការណ៍មកថា អ្នកស្រីចាប់ផ្ដើម ធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ហើយនៅក្នុងសប្ដាហ៍នេះ គឺអ្នកស្រីត្រូវមកដល់ទីក្រុងបាងកក ហើយក៏ត្រូវចេញទៅកាន់ទីក្រុងប៉េកាំងទៀតដើម្បីជួប មន្រ្ដីប្រទេសចិនគឺចង់ឱ្យមន្រ្ដីប្រទេសចិនជួយសម្របសម្រួលឱ្យមានវត្តមានរបស់អ្នកស្រីចូលទៅក្នុងប្រទេសភូមា។ សារព័ត៌មាន Mizzima របស់ភូមា បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសានេះថា ប្រេសិតរូបនេះ ត្រូវរកមធ្យោបាយចូលប្រទេសភូមាឱ្យបានក្នុងសប្ដាហ៍នេះ ហើយអ្នកស្រីមានផែនការជួបអ្នកស្រី...
video

តៃវ៉ាន់ពង្រាយរ៉ុកកែតនៅសមុទ្រចិនខាងត្បូង ខណៈយន្ដហោះដ្រូនរបស់ចិនហោះក្បែរដែនកោះតៃវ៉ាន់ចំណែកវៀតណាមធ្វើសមយុទ្ធ

តៃវ៉ាន់បានដាក់ពង្រាយរួចហើយនូវគ្រាប់រ៉ុកកែតជិត ៣រយ ដើមនៅលើកោះប្រាតាស និងកោះតៃពីង នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលទីក្រុងតៃប៉ិអះអាងថា វាជាការឆ្លើយតបនៅមហិច្ឆតារបស់កងទ័ពចិន ដែលមានផែនការ លុកលុយដែនកោះរបស់កោះតៃវ៉ាន់ ទាំងពីរនេះ។ សេចក្ដីរាយការណ៍របស់សារព័ត៌មានតៃវ៉ាន់ the Taiwan news ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឲ្យដឹងថា កាសែតរបស់តៃវ៉ាន់នេះបានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ...

អ៊ីស្រាអែលអះអាងថា ខ្លួនពិតជាបាញ់នាវាអ៊ីរ៉ង់ដើម្បីសងសឹក

អ៊ីស្រាអែលបានប្រាប់សហរដ្ឋអាមេរិកថា ករណីបាញ់នាវាអ៊ីរ៉ង់មួយឈ្មោះថា Savizនៅសមុទ្រក្រហមនោះគឺកងទ័ពអ៊ីស្រាអែលជាអ្នក ដូចការសង្ស័យរបស់អ៊ីរ៉ង់មែន។ អ៊ីស្រាអែលបញ្ជាក់ថា ការណ៍ដែលខ្លួនបាញ់នេះគឺជាការសម្រេចចិត្តមួយក្នុងការសងសឹកករណី ដែលអ៊ីរ៉ង់បាញ់នាវាល្បាតរបស់អ៊ីស្រាអែលកាលពីសប្ដាហ៍មុន។ នេះបើយោងតាមរបាយការណ៍មួយដែល New York Times ស្រង់ពីប្រភពពីមន្រ្ដីម្នាក់របស់សហរដ្ឋអាមេរិក។ នាវាដែលមានឈ្មោះថា Savizនោះគឺ បើតាមសារព័ត៌មាន Tasnimរបស់រដ្ឋអ៊ីរ៉ង់គឺជានាវាដឹកទំនិញ។...
video

ចិនធ្វើសមយុទ្ធទ័ពជើងទឹកគំរាមតៃវ៉ាន់ខណៈនាវាផ្ទុកយន្តហោះអាមេរិកចូលគៀកនឹងនានវាល្បាតចិននៅសមុទ្រចិនខាងត្បូង

កងទ័ពជើងទឹកចិនបានប្រកាស កាលពីថ្ងៃចន្ទទី៥មេសា ថា ក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ចិន កំពុងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ដែលជាសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន តែត្រូវបានមើលឃើញថា ជាការបង្ហាញកម្លាំងទ័ពគំរាមកោះតៃវ៉ាន់  ខណៈកងនាវា ផ្ទុកយន្តហោះ Theodore Roosevelt របស់សហរដ្ឋអាមេរិកបានកំពុងបើកដល់ទីតាំងដែលនាវាល្បាតចិន២៥០គ្រឿង បោះទីទាំងនោះ ទោះជាហ្វីលីពីន ស្នើឲ្យចេញពីដែនទឹករបស់ខ្លួន ក៏ចិនមិនបានដកចេញដែរ។ កោះតៃវ៉ាន់បានប្រកាសផងដែរអំពីការកើនឡើង នៃសកម្មភាពយោធាចិន...

មេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នាឆាប់ៗនេះអំពីប្រទេសភូមា

ប្រទេសព្រុយណេដែលឆ្នាំនេះជាប្រធានសមាគមអាស៊ីអាគ្នេយ៍បានប្រកាសថានឹងបើកកិច្ចប្រជុំកំពូលនៃមេដឹកនាំសមាគមអាស៊ាននៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដ៏ឆាប់ ខាងមុខនេះដើម្បីពិភាក្សាជួយរកដំណោះស្រាយចំពោះវិបត្តិនៅក្នុងប្រទេសភូមា។ ការប្រកាសព័ត៌មាននេះ ចេញពីទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ដែលនៅទីនោះនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីលោក Muhyiddin Yassinបានជួបជាមួយនឹងមហាក្សត្រ នៃប្រទេសព្រុយណេ Hassanal Bolkiah នៅថ្ងៃចន្ទទី៥ មេសានេះ។ ក្រោយពីមេដឹកនាំទាំងពីរជួបគ្នាភ្លាម សេចក្ដីថ្លែងការណ៍រួមមួយបានផ្សព្វផ្សាយហើយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ...

ហ្វីលីពីនបញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូងបន្ទាប់ពីចិនមិនព្រមបើកចេញនាវាល្បាតចេញពីដែនទឹកហ្វីលីពីន

ក្រសួងការពារជាតិនៃប្រទេសហ្វីលីពីនបាន ដាក់ពង្រាយនាវាចម្បាំងបន្ថែមទៀតទៅកាន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ចំពេលមានជម្លោះការទូតកាន់តែខ្លាំងបន្ទាប់ពីចិន មិនព្រមបើកចេញនាវាល្បាតរបស់ខ្លួនចេញពីដែនទឹករបស់ហ្វីលិពីន។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលទីក្រុងម៉ានីល អះអាងថា នាវាល្បាតរបស់ចិន ជាច្រើនគ្រឿង បានបើកចូលក្នុងដែនទឹកហ្វីលីពីន នៅតំបន់ថ្មប៉ប្រក់ទឹក នៃប្រជុំកោះ Whitsun និងនៅប្រជុំកោះជាច្រើនទៀត។

MEDIA FEEDS

Popular

ចិនបដិសេធមិនដក នាវាចេញដែនទឹកហ្វីលីពីនទោះមានការគំរាមក៏ដោយ

នៅទីបំផុតចិន បង្ហាញភាពរឹងរ៉ុសដោយប្រាប់ទៅហ្វីលីពីនថា គ្មានពេលណាដែលចិនទទួលស្គាល់ តំបន់កោះស្ព្រាតលី មួយផ្នែកជារបស់ហ្វីលីពីនផ្ដាច់មុខនោះទេ។ ឯកអគ្គរដ្ឋទូតចិន Huang Xilian បានប្រាប់មន្ត្រីក្រសួងការបរទេសហ្វិលីពីន ថា ចិនមានដែនអធិបតេយ្យដល់ទៅជាង៩០%នៃផ្ទៃ សមុទ្រចិនខាងត្បូងទាំងមូល។ រដ្ឋមន្រ្ដីនៃក្រសួងការបរទេសហ្វីលីពីនកាលពីថ្ងៃពុធទី១៤ ខែមេសាបានបញ្ជាឱ្យមានការតវ៉ា ការទូត មួយលើកទៀតក្នុងចំណោមការតវ៉ាចំនួន៣លើក ក្នុងពេលជាងមួយខែ...